ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោកប្រធាន និងមន្ត្រីការិ.ក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចូលរួមទិវាប្រមូលផលចំការបង្ហាញ ពូជដំឡូងមីដែលអាចធន់នឹងជំងឺម៉ូសាអ៉ីក ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានការចូលរួមពីប្រធាន អនុប្រធាន និងមន្រ្តី មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត សរុបចំនួន ១៥ រួមមាន៖ ភ្នំពេញ មណ្ឌលគិរី រតនគិរី ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង ពោធិសាត់ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ចាម ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ដែលស្ថិតនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដី ខ្ពស់ចំការលើ ខេត្តកំពង់ចាម។