ទស្សនៈកិច្ចសិក្សាជាមួយកសិករដាំដុះដំណាំបន្លែ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ចេញ​ផ្សាយ ២៩ មីនា ២០១៩
245

ថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រ ៨ និង៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ និងថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៩  លោកប្រធាន និង មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម  នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី សហការជាមួយអង្គការសេដាក បានដឹកនាំកសិករចំនួន ០៨ នាក់ ទៅទស្សនៈកិច្ចសិក្សា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានជួបជាមួយ៖ ១-កសិករ ឈ្មោះ ឡ យីហុង និង ឡវិន ថាញ់ធី  នៅភូមិថៃស៊ឺន ឃុំធន់ហាក់ ស្រុកវៀតឌឹកចុក ខេត្តឡាំដុង លើដំណាំ: សណ្តែកបារាំង ម្ទេសប្លោក ២ - កសិករ ឈ្មោះ តេន ទ្រី នៅ ឃុំប៊ឺរី ស្រុក ជឿកឃ្វីង ខេត្តដាក់ឡាក់ លើដំណាំ: ខាត់ណា ស្ពៃខ្មៅ ៣ - កសិករ ប៊ិ ហៀន នៅភូមិ តិន ទៀន ក្រុងដាក់ឡាក់ ដោយសិក្សាផ្តោតសំខាន់ទៅលើ៖ ១. បច្ចេកទេសរៀបចំដី ២. ការរៀបចំប្រព័ន្ធប្រើប្រាស់ទឹក ៣. បច្ចេកទេសដាំដុះ ៤. ការប្រើប្រាស់ជី ៥. ការប្រមូលផល និង ៦. ការបញ្ជូនទៅកាន់ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter