មណ្ឌលគិរី ៖ ថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩៖
ដោយមានព័ត៌មានការលួចលាក់ឈើ មានចំនួនច្រើនកំណាត់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដោយការចូលរួមពីឯកឧត្តម នួន សុខវី សមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់រាជរដ្ឋាបាលកម្ពុជា កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីចុះរុករក ឃើញទីតាំងលាក់ឈើប្រភេទសុក្រមចំនួន ៧៨ដុំស្ថិតនៅភូមិឡៅកា សង្កាត់ សុខដុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយឈើទាំងនោះខណ្ឌរដ្ឋបាលព្រៃឈើ បានធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និង ចាត់ការតាមនិតិវិធីច្បាប់។