ប្រជាកសិករចំនួន១០០គ្រួសារនៅស្រុកកែវសីមា ទទួលបានគ្រាប់ពូជដំណាំពីរប្រភេទ ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ០៨ ឧសភា ២០១៩
219

មណ្ឌលគិរី៖ ថ្ងៃពុធ​ ៥កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ព.ស ២៥៦២ ត្រូវថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំង លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រាប់ពូជដំណាំពីរប្រភេទ ចែកជូនដល់កសិករចំនួន១០០គ្រួសារ ដើម្បីជាការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ ក្នុងការដាំដុះនារដូវវស្សានេះ ពិធីនេះបានធ្វើឡើងនៅសាលាឃុំស្រែខ្ទុម ស្ថិតស្រុកកែវសីមា ។

ចំនួនអ្នកចូលទស្សនា
Flag Counter