ចុះផ្សព្វផ្សាយ សារាចរណែនាំ ២៣២ សរណ.កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៣ មិថុនា ២០១៩
210

ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩ លោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅផ្សព្វផ្សាយ នូវសារាចរណែនាំ ២៣២ សរណ.កសក ចុះថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្តីពីវិធានការបន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក របស់ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ និងលិខិតលេខ ៤៨១កសរន.ខមគ សំណើសុំអន្តរាគមន៍ទប់ស្កាត់ការនាំសត្វ សាច់និងផលិតផលមានដើមកំណើតពីសត្វជ្រូកដែលនាំចូលពីប្រទេសវៀតណាមជូនសាលាខេត្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នៅព្រំដែនដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង៕

ចំនួនអ្នកចូលទស្សនា
Flag Counter