វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសដាំដុះដំណាំបន្លែ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ១៤ មិថុនា ២០១៩
395

ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរីបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសដាំដុះដំណាំបន្លែ ដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ ហើយមានការផ្សព្វផ្សាយពីព័ត៌មានទីផ្សារ និង ចែកពួជបន្លែ និងចែកសម្ភារកសិកម្មដល់កសិករចូលរួមសរុប ២៥នាក់ ស្រី ០១នាក់ ដោយក្នុង ០១នាក់ ទទួលបានពូជបន្លែ ០៥កញ្ចប់ និងប្លាសស្ទិចគ្របរងបន្លែចំនួន០១ដុំ ប្រវែង ១,២០ម៉ែត្រ x ៤០០ម៉ែត្រ ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter