ពិនិត្យស្ថានភាពដំណាំដែលមានផលប៉ះពាល់ដោយសារទឹកលិច
ចេញ​ផ្សាយ ២៦ មិថុនា ២០១៩
326

ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ៖ ដោយមានករណីទឹកជន់លិចផលដំណាំរបសកសិករនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ លោកប្រធាន មន្រ្តីការិយាល័យកសិកម្មស្រុកកែវសីមា រួមមាន លោកមេភូមិត្រពាំងផ្អេ ព្រមទាំងប្រជាពលរដ្ឋចំនួន ៤នាក់ បានចុះពិនិត្យស្ថានភាពដំណាំដែលមានផលប៉ះពាល់ដោយសារទឹកលិចភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ម្តុំកាឡូ 139 សរុបចំនួន 4.70ហិចតា ក្នុងនោះដំណាំ៖
-កៅស៊ូ 1.50 ហិចតា
-ចន្ទី 0.50 ហិចតា
-ដំឡូងមី 01 ហិចតា
-អំពៅ 0.70 ហិចតា
-ស្វាយកែវរមៀត 0.50 ហិចតា
-ដូង0.50 ហិចតា
មូលហេតុ លោក ស៊ុន សាក់តិកាក់ លើកទំនប់កាត់អូរតូច ធ្វើផ្លូវ បន្ទាប់មកធ្វើកន្លែងបង្ហូទឹកថ្មីខ្ពស់ជាងអូរចាស់ នាំអោយទឹកហូយឺត ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter