ថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ លោកប្រធាន អនុប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការប្រមូលផលដំណាំឪឡឹក និងដំណាំត្រសក់ផ្អែម របស់កសិករឈ្មោះ ម៉ុយ រ៉ាដូ សមាជិកសហគមន៍កសិកម្មសាមគ្គីរីកចំរើន និងចុះតាមដានការងារបង្កបង្កើនផលស្រូវស្រែរបស់ប្រជាកសិករ នៅស្រុកកោះញែក។