ពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០១៩
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
202


មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០១៩ ដោយបានធ្វើការប្រលែងកូនត្រីចំនួន ៣០.០០០កូន ក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត  ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៤០០នាក់ ដែលប្រព្រឹត្តទៅនៅស្រះជម្រកត្រីសហគមន៍ទំនប់អូរណំ ក្នុងភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ។

ចំនួនអ្នកចូលទស្សនា
Flag Counter