ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការធ្វើផែនការប្រចាំឆ្នាំរបស់សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ដែលមានអ្នកចូល៣០នាក់ (ស្រីចំនួន ១៦នាក់) អញ្ជើញមកពីបីភូមិគឺភូមិពូរាប៉ែត ភូមិ ក្រង់តេះ និងភូមិត្រាំកាច់ ដែលវគ្គបណ្តុះបណ្តាលនេះគាំទ្រដោយអង្គការ ICSOកន្លែងបណ្តុះបណ្តាលធ្វើនៅផ្ទះសំណាក់ ស្រុកពេជ្រដា ។