នៅថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ លោកអនុប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល
បានសហការជាមួយលោកប្រធានការិយាល័យកសិកម្មស្រុកកែវសីមា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យ អនាម័យសាច់សត្វ នៅសត្តឃាតដ្ឋាន កន្លែងតាំងលក់ នឹងបានណែនាំស្តីពីវិធានការបន្ទាន់ទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្រិ្វក ចែកខិត្តប័ណ្ណផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រិ្វក ដល់អាជីវករក្នុងផ្សារស្រុកកែវសីមា ដើម្បីពង្រឹងដល់ការធ្វើអនាម័យសត្វ ដែលលក់ដូរនៅលើទីផ្សារអោយកាន់តែប្រសើរឡើង ដែលធានាដល់សុខភាពរបស់អ្នកបរិភោគ ។