ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ កក្កដា ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយនាយកដ្ឋានគ្រប់គ្រងជីជាតិដី នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងជីជាតិដី ស្ថិតនៅសាលាឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលមានកសិករចូលរួមសរុបចំនួន ៣០នាក់ ស្រី ១០នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីអោយការធ្វើកសិកម្មរបស់កសិករកាន់តែប្រសើរ ហើយធានាដល់ការដាំដុះទទួលបាននូវទិន្នផលខ្ពស់ ។