ថ្ងៃចន្ទ ៦រោច ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានចែកពូជស្រូវ ផ្ការំដួល (ស្រូវកណ្ដាល) សែនពិដោរ ខា១៦ (ស្រូវស្រាល) សរុបចំនួន ២២០០គីឡូក្រាម ដល់កសិករក្នុងស្រុកកោះញែក ចំនួន ១១០ គ្រួសារក្នុងនោះ
-កសិករឃុំណងឃីលិក ចំនួន ៦០ គ្រួសារ ស្មើនឹងពូជស្រូវចំនួន ១២០០ គីឡូក្រាម នៅសាលាឃុំណងឃីលិក ។
-កសិករឃុំស្រែហ៊ុយ ចំនួន ៥០ គ្រួសារ ស្មើនឹងពូជស្រូវចំនួន ១០០០ គីឡូក្រាម នៅសាលាឃុំស្រែហ៊ុយ ។
និងបានចុះពិនិត្យការងារបង្កបង្កើនផលដំណាំស្រូវ របស់ប្រជាពលរដ្ធនៅក្នុងស្រុកកោះញែក ក្រោមការដឹកនាំដោយលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ។