ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០១៩ លោកប្រធាន និងមន្រ្តីការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយប្រធានការិយាល័យកសិកម្មស្រុកកោះញែក និងអជ្ញាធរមូលដ្ឋាន ភូមិទាំងបួន ឃុំសុខសាន្ត បានចុះពិនិត្យ និងពិភាក្សាស្តីពីស្ថានភាពដំណាំស្រូវវស្សា របស់ប្រជាពលរដ្ឋនៅភូមិទាំងបួន ក្នុងឃុំសុខសាន្ត ស្រុកកោះញែក ដែលកំពុងរងនៅគ្រោះធម្មជាតិ (រាំងស្ងួត) នៅក្នុងឃុំសុខសាន្ត ស្រុកកោះញែក។