សិក្ខាសាលាស្តីពីការផ្សារភ្ជាប់រវាងក្រុមផលិតកសិកម្ម និងដៃគូរអាជីវកម្មកសិកម្ម
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
187

ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ មបានចូលរួមសិក្ខាសាលាស្តីពីការផ្សារភ្ជាប់រវាងក្រុមផលិតកសិកម្ម និងដៃគូរអាជីវកម្មកសិកម្មដែលមានអ្នកចូលរួមសរុបចំនួន២២នាក់(ស្រីចំនួន៣នាក់)ដែលអញ្ជើញមកពី
-ការិយាល័យកសិកម្មស្រុកពេជ្រដា
-តំណាងមេឃុំពូជ្រៃ
-តំណាងអង្គការ(DPA,ICSO,WWF,Good Neighbors)
-អាជីវករ
-ក្រុមផលិត(នៅឃុំពូជ្រៃ,ឃុំក្រង់តេះ និងឃុំប៊ូស្រា)
គោលបំណងនៃសិក្ខាសាលាមាន
១.ដើម្បីឱ្យអ្នកផលិតជួបពិភាក្សាជាមួយអាជីវករ
២.ពិភាក្សារកបញ្ហាដែលអ្នកផលិត និងអាជីវករជួបប្រទះ
៣.ពិភាក្សារកដំណោះស្រាយដែលអ្នកផលិត និងអាជីវករជួបប្រទះ
សិក្ខាសាលានេះដែរប្រារពធ្វើនៅផ្ទះសំណាក់ជនជាតិដើមភាគតិច ។

ចំនួនអ្នកចូលទស្សនា
Flag Counter