ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្ត្រីជំនាញ បានចែកពូជដំណាំឈើហូបផ្លែ (កូនស្វាយកែវរមៀត) សរុបចំនួន ២០០ដើម ជូនដល់កសិករសរុបចំនួន ៥០នាក់ មកពីបណ្ដាភូមិ ក្នុងឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីយកទៅធ្វើការដាំដុះ ជៀសវាងការទុកដីទំនេរចោល ។