ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការការីតាស កម្ពុជា ប្រចាំខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសដាំដុះដំណាំក្រូចវល្លិ៍ និងពីរបៀប ធ្វើជីអរម៉ូនផ្លែឈើ ដល់កសិករនៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានកសិករចូលរួមសរុប ១៥នាក់ ក្នុងនោះស្រី ១៤នាក់ ។