ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុប្រធានមន្ទីរ និងនាយរងផ្នែករដ្ឋបាលព្រៃឈើក្រុងសែនមនោរម្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមវេទិកា សាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រោមអធិបតីភាព ឯកឧត្ដម ថោង ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម រ័ត្ន វិរ: អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ញ៉ម សិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្ត ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាល នៃគណ: អភិបាលស្រុក មេឃុំ និងប្រជាពលរដ្ឋក្នុងឃុំប៊ូស្រា ដែលប្រព្រឹត្តទៅនៅ វត្តព្រហ្មសីមារ៉ាម ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។