កិច្ចប្រជុំពិភាក្សាលើគម្រោងដាំដុះដំណាំបន្លែ និងដំឡូងបារាំង
ចេញ​ផ្សាយ ១៧ មករា ២០២០
230

ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ លោកប្រធាន អនុប្រធានមន្ទីរ និងប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម និងប្រតិភូប្រទេសកូរ៉េ( AFACI) ដែលដឹកនាំដោយលោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ពិភាក្សាលើគម្រោងដាំដុះដំណាំបន្លែ និងដំឡូងបារាំង ដែលមានសក្តានុពល និងបានចុះពិនិត្យមើលការដាំដុះបន្លែរបស់កសិករឈ្មោះ គ្រី ម៉េងឃាង និងកសិករ ភិន ផន នៅក្រុងសែនមនោរម្យ និង ពិនិត្យមើលទីតាំងដីគម្រោងសាងសង់ស្ថានីយ៍សម្រាប់បង្ហាញនិងផលិតពូជដំឡូងបារាំង ក្នុងខេត្តមណ្ឌលគិរី។

ចំនួនអ្នកចូលទស្សនា
Flag Counter