ការចុះទស្សនកិច្ចរបស់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ២០ មករា ២០២០
499

ថ្ងៃសៅរ៍ ៩ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោកអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធាន  ការិយាល័យក្សេត្រសាស្ត្រ  លោផលិតភាពកសិកម្ម និងលោកប្រធានការិយាល័យកសិឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានជួបសំណេះសំណាល ព្រមទាំងដឹកនាំទស្សន:កិច្ច សិក្សានៃក្រុមនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម នៃសកល វិទ្យាល័យ ភូមិន្ទកសិកម្មពិនិត្យ ដំណាំ កាហ្វេ កសិករ ង៉ែត រស្មី សង្កាត់ស្ពានមានជ័យ ដំណាំក្រូចវល្លិ៍  កសិករ  ប្រាក់ សាវី ដំឡូងបារាំង  និងដំណាំបន្លែកសិករ ភិន ផន នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ។ បន្តនៅថ្ងៃអាទិត្យ ១០ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ លោកប្រធាន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ  និងផលិតភាពកសិកម្ម  ដឹកនាំទស្សន:កិច្ច សិក្សានៃក្រុមនិសិត្សមហាវិទ្យា ល័យវិទ្យាសាស្ត្រកសិកម្ម នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ទស្សនៈកិច្ចដំណាំបន្លែ កសិករ  គ្រី ម៉េងឈាង សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដំណាំកាកាវ របស់ក្រុមហ៊ុនកាកាវ នៅឃុំស្រែអំពូម ស្រុកពេជ្រាដា ដែលមាននិស្សិតចូលរួមសរុប ចំនួន ៣១៥ នាក់/ស្រ្តី ១២៨ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter