កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២០
232

ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នាយខណ្ឌ នាយផ្នែក និងនាយសង្កាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើប្រមាណ ៤០០នាក់ នៅទីស្ថីការគណៈរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter