ថ្ងៃពុធ-ព្រហស្បតិ៍ ១១-១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានរៀបចំពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលេីកទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ដោយមានការចូលរួម ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក លោកស្រី អភិបាលរងស្រុកទាំង៥ លោកប្រធាន លោកអនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញពីការិយាល័យជំនាញទាំង ១០ និងខណ្ឌទាំងពីរផងដែរ ។ មន្ទីរបានទទួលនូវអនុសាសន៍ល្អៗពីឯកឧត្តមគណៈអធិបតី នូវចំណុចកែលម្អជាច្រើន ក៏ដូចជាការិយាល័យជំនាញ និងខណ្ឌទាំងពីរ ទទួលនូវការកែលម្អ និងទិសដៅសម្រាប់អនុវត្តបន្តពីលោកប្រធានមន្ទីរ ។ ក្រោយបិទពិធីកិច្ចប្រជុំ ក៏មានការបំពាក់នូវមេដាយការងារជូនដល់មន្ត្រីរាជការចំនួន ០៥នាក់ផង ។