ថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ លោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះជួបប្រជុំជាមួយលោកមេភូមិ និងកសិករដាំស្វាយកែវរមៀតស្ដីពី ដំណើរការចុះបញ្ជីការនៅអគ្គនាយកដ្ឋានកសិកម្ម ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ជាលទ្ធផល កសិករ និងលោកមេភូមិ សហការគ្នាក្នុងការ ចុះស្រង់ស្ថិតិអ្នកដាំដុះស្វាយកែវរមៀត ដើម្បីសុំចុះបញ្ជីការនៅអគ្គនាយកដ្ឋាន នាពេលក្រោយ ។