ការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ របស់ខណ្ឌរដ្ឋបាលជលផល
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២០
307

ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នាយខណ្ឌរដ្ឋបាលជលផលមណ្ឌលគិរី និងសង្កាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តមណ្ឌលគិរី បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ដោយសហការជាមួយគណៈកម្មការស្រះជម្រកត្រីសហគមន៍ចុះល្បាតតាមតំបន់ស្រះជម្រកត្រីសហគមន៍ទំនប់ភ្នំក្រោល ទំនប់អូរយេះ  ទំនប់អូរប្រង់លទ្ធផលសម្រេចបាន ០១ករណី ក្នុងនោះ៖
-លូស្បៃមុង ០៣មាត់
-របាំងស្បៃមុងប្រវែង ៦៤ម
-ចម្រឹង ៣១ដើម និង
-របាំងធ្នួស ០១មាត់ របាំងព្រួលប្រវែង ១០ម លប ០១គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter