មន្ត្រីនៃមន្ទីរកសិកម្ម ចុះស្រង់តម្លៃផលិតផលកាហ្វេ របស់កសិករ
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២០
341

ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកអនុប្រធាន និង មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះស្រង់តម្លៃផលិតផលកាហ្វេ សរុបកសិករចំនួន ០៨ នាក់ ក្នុងនោះអាជ្ញាធរ ០២នាក់ រួមមាន : លោកមេភូមិ ០១នាក់ និង មន្ត្រីកសិកម្មស្រុក ០១នាក់ និង កសិករចំនួន ០៦នាក់ ស្ថិតនៅ ភូមិពូលុ ភូមិពូចារ និង ភូមិឡាំមះ  ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ចំនួនអ្នកចូលទស្សនា
Flag Counter