ចុះពិនិត្យការប្រមូលផលដំណាំដំឡូងបារាំង របស់កសិករ
ចេញ​ផ្សាយ ១២ មីនា ២០២០
575

ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះពិនិត្យការប្រមូលផលដំណាំដំឡូងបារាំង លើផ្ទៃដីដាំដុះចំនួន ០៤ហិកតា ដែលបានធ្វើការប្រមូលផលបណ្ដើៗ ដើម្បីផ្គត់ផ្គងទីផ្សារបន្លែសហករណ៍សរីរាង្គខ្មែរ នៅរាជធានីភ្នំពេញ ទទួលបានទិន្នផលជាមធ្យមចំនួន ១៤,៧តោន - ១៥តោន/ហិកតា គ្រប់គ្រងដោយលោក ហៃ រ៉ាឈី ដែលបានសហការជាមួយក្រុមហ៊ុន Eco-Agri Co.,Ltd ដែលបាននាំចូលពូជដំឡូងបារាំង មកធ្វើការដាំដុះនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter