ខណ្ឌរដ្ឋបាលជលផលមណ្ឌលគិរី ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
177

មណ្ឌលគិរី ៖ ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីខណ្ឌរដ្ឋបាលជលផលមណ្ឌលគិរី និងសង្កាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទដោយសហការជាមួយគណៈកម្មការសហគមន៍ចុះល្បាតតាមតំបន់ស្រះជម្រកត្រីសហគមន៍ទំនប់ភ្នំក្រោល ទំនប់អូរយេះ  ទំនប់អូរប្រង់លទ្ធផលសម្រេចបាន១ករណី៖
-រុះរើលូស្បៃមុង១២មាត់
-របាំងស្បៃមុងប្រវែង៣១០ម
-ចម្រឹង ១០៥ដើម និងចាក់លែងកូនត្រីចម្រុះ៧គ.ក្រ និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ ២០២០ ដោយមានការចូលរួមពីលោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំ ស្រែសង្គម សរុប ០៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter