សិក្ខាសាលាស្តីពីបច្ចេកទេសដាំដុះដំណាំក្រូចវល្លិ៍ និងចែកពូជ សម្ភារកសិកម្ម ដល់កសិករបង្ហាញ ក្នុងបណ្ដុំអាជីវកម្មដំណាំក្រូចវល្លិ៍ នៅឃុំដាក់ដាំ ស្រុកអូររាំង
ចេញ​ផ្សាយ ១០ មិថុនា ២០២០
450

មណ្ឌលគិរី ៖ ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០២០ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទ លោកប្រធានការិយាល័យក្សេត្រសាស្រ្ត មន្រ្តីការិយាល័យផែនការ-គណនេយ្យ  មន្រ្តីសម្របសម្រួលសម្រួលកសិកម្មស្រុកអូររាំង លោកជំទប់ឃុំដាក់ដាំ និង ភ្នាក់ងារផ្សព្វផ្សាយឃុំ ឃុំដាក់ដាំ បានរៀបចំ បើកសិក្ខាសាលាស្តីពីបច្ចេកទេសដាំដុះដំណាំក្រូចវល្លិ៍ ដល់សមាជិកបណ្ដុំអាជីវកម្មដំណាំក្រូចវល្លិ៍ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នៅសាលាបឋមសិក្សាដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ។ លោកប្រធានមន្ទីរបានផ្ដល់អនុសាសន៍សំខាន់ៗអំពីគោលការណ៍នៃការបង្កើតបណ្តុំអាជីវកម្ម និងការងារបច្ចេកទេសមួយចំនួន ដល់សមាជិក សមាជិការបណ្ដុំអាជីវកម្ម និងបានប្រគល់ពូជ សម្ភារកសិកម្ម មួយចំនួន ដល់កសិករបង្ហាញ ចំនួន ០៤ ក្នុងបណ្ដុំអាជីវកម្ម ។ ក្នុងនោះដែរលោកអនុប្រធានមន្ទីរកសិកម្ម ក៏បានចុះត្រួតពិនិត្យមើលស្ថានភាពនៃការដាំដុះរបស់សមាជិកបណ្ដុំផងដែរ ។ នៅក្នុងសិក្ខាសាលា ក៏បង្ហាញនូវលទ្ធផលដូចខាងក្រោម ​៖

-ការបង្ហាញអំពីផលប្រយោជន៍របស់បណ្តុំ
-កាជ្រើសរើសពូជសម្រាប់ដាំដុះ
-កាប្រើថ្នាំ និងជីមុនការដាំដុះ
-ការៀបចំដីសម្រាប់ដាំដុះ និងការដាក់ជីទ្រាប់បាត
-វិធីសាស្រ្តដាំដុះ
-ការសម្អាតស្មៅ និងដាក់ជីបំប៉ន                                                                                                                                                                                                                      -ការគ្រប់គ្រងទឹក
-កាកម្ចាត់ជម្ងឺ និងកត្តាចង្រៃ
-និងការប្រមូលផល ។

ចំនួនអ្នកចូលទស្សនា
Flag Counter