វគ្គបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសដាំដុះដំណាំបន្លែ និងកម្មវិធីអនុវត្តកសិកម្មល្អដល់កសិករ នៅស្រុកកោះញែក
ចេញ​ផ្សាយ ១២ មិថុនា ២០២០
264

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍  ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ លោកអនុប្រធាន និងមន្ត្រីការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំបន្លែ និងកម្មវិធីអនុវត្តកសិកម្មល្អ ដល់អ្នកទទួលផលគម្រោងដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១-១៤ ខែមិថុនា ឆ្នាំ២០២០ នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ និងភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
-វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ២០ នាក់ ក្នុងនោះស្រីចំនួន ០៨ នាក់
-ចំណាត់ថ្នាក់អ្នកជាប់ពិន្ទុមុនវគ្គសរុបចំនួន ០៦ នាក់
-ចំណាត់ថ្នាក់អ្នកជាប់បន្ទុកក្រោយវគ្គសរុបចំនួន ១៨ នាក់
-អ្នកដែលបានបញ្ចេញមតិយោបល់ចំនួន ១២ នាក់ ស្រីចំនួន ០៤ នាក់
-កសិករមានផែនការពង្រីកផ្ទៃដីដាំដុះចំនួន ០៦ គ្រួសារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter