សិក្ខាសាលាស្ដីពីការអនុវត្តកសិកម្មល្អ លើដំណាំបន្លែ ដើម្បីគាំទ្របណ្ដុំអាជីវកម្មដំណាំបន្លែ សុវត្តិភាពសែនមនោរម្យ
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
227

មណ្ឌលគិរីថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងមន្រ្ដីសម្របសម្រួលក្រុងសែនមនោរម្យ បានរៀបចំសិក្ខាសាលាស្ដីពីការអនុវត្តកសិកម្មល្អ លើដំណាំបន្លែ ដើម្បីគាំទ្របណ្ដុំអាជីវកម្មដំណាំបន្លែ សុវត្តិភាពសែនមនោរម្យ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងគោលបំណងរួមមាន៖
១.បង្កើនការយល់ដឹងស្ដីពីការអនុវត្តកសិកម្មល្អ (CamGAP) លើដំណាំបន្លែ ដើម្បីគ្រប់គ្រងគុណភាព និងសុវត្តិភាពចំណីអាហារ
២.ការពង្រឹងសម្ថភាពផលិតកម្មរបស់កសិករ ដើម្បីផ្សារភ្ជាប់ទៅនឹងការផ្គត់ផ្គង់ទីផ្សារ
៣.ការកសាងសមត្ថភាពកសិករ ដើម្បីផ្សព្វផ្សាយបន្តកាន់តែមានប្រសិទ្ធភាព ។ សិក្ខាសាលានេះ
មានកសិករចូលរួមមកពីសង្កាត់ទាំងបួន នៃក្រុងសែនមនោរម្យ សរុបចំនួន៤៥ នាក់ ក្នុងនោះស្រីសរុបចំនួន ១២នាក់ ក្រោមអធិបតីភាពលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងបានចែកពូជដំណាំ និងសម្ភារកសិកម្មមួយចំនួនដល់សមាជិកបណ្ដុំ ៣៨គ្រួសារ ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter