មណ្ឌលគិរី ៖ ថ្ងៃសុក្រ ០៦កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីចែក ពូជមាន់ ចំណី សម្ភារៈបរិក្ខា និងវ៉ាក់សាំងការពារជំងឺ ដល់សមាជិកបណ្តុំអាជីវកម្មមាន់ឃុំស្រែសង្គម កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលទទួលបានដូចជា៖
១.សមាជិកបណ្តុំចំនួន ៤៦គ្រួសារ ទទួលបានដូចជាៈ
+ កូនមាន់អាយុ ៣សប្តាហ៍ ចំនួន ១០ក្បាល
+ ចំណីកូនមាន់ ចំនួន ៥គ.ក្រ
+ ធុងចំណី ចំនួន ១
+ ធុងទឹក ចំនួន ១
២.គ្រួសារកសិករចិញ្ចឹមមាន់បង្ហាញ ចំនួន ០៥គ្រួសារ ទទួលបានដូចជាៈ
+ ពូជមាន់ចំនួន ១៦ក្បាល (មេមាន់១៤ ក្បាល និងឈ្មោល ២ក្បាល)
+ ចំណីមាន់ធំ ចំនួន ១បាវ (៣០គ.ក្រ)
+ ធុងចំនួន ១
+ ធុងចំណីចំនួន ១
+ សំណាញ់ទ្រុង ៥គ.ក្រ
+ វ៉ាក់សាំងការពារជំងឺ ៣មុខ(ញូវកាស អុត និងអាសន្នរោគ) ចំនួន ៣ដប
+ ថ្នាំសំលាប់មេរោគ ចំនួន ១ដប (១លីត្រ)
ដែលមានការចូលរួមពីលោកអភិបាលរងស្រុកកោះញែក លោក លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកជំទប់ឃុំស្រែសង្គម មន្រ្តីសម្របសម្រួលស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំទាំង៣ ដែលមានអ្នកចូលរួមសរុប ៥៧នាក់ (ស្រ្តី ២១នាក់) ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅវត្តគិរីរម្យ(វត្តទី៤) ភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក។ បន្ទាប់ពីចប់ពិធីចែកពូជកូនមាន់រួមមក លោកប្រធានមន្ទីរក៏ចុះត្រួតពិនត្យមើលស្ថានភាពនៃការដាំដុះដំណាំរបស់កសិករ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា និងកសិករចិញ្ចឹមមាន់ ភ្ញាស់កូនមាន់ នៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ផងដែរ ។