មណ្ឌលគិរី ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំសិក្ខាសាលាបច្ចេកទេសចិញ្ចឹមមាន់ និងផ្តល់ពូជមាន់ ចំណី សម្ភារៈ បរិក្ខា និងវ៉ាក់សាំងការពារជំងឺ ដល់សមាជិកបណ្តុំអាជីវកម្មមាន់ឃុំស្រែខ្ទុម ស្រុកកែវសីមា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលមានគោលបំណងដូចខាងក្រោម៖
* ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដល់សមាជិកបណ្តុំចិញ្ចឹមមាន់ទទួលបានជោគជ័យមានដូចជា៖
* ការជ្រើសរើសពូជមាន់យកមកចិញ្ចឹម
* ការសាងសង់ទ្រុងមាន់
* ការផ្សំចំណី ការផ្តល់ចំណី និងទឹក
* ការថែរទាំ វិធានការការពារ និងការប្រើប្រាស់វ៉ាក់សាំងការពារបន្ទាប់ពីការរៀនទ្រឹស្តី និងមានការអនុវត្តជាក់ស្តែងអំពីការលាយផ្សំចំណីមាន់ ពីវត្ថុធាតុដើមដែលមាននៅក្នុងតំបន់ផងដែរ(កន្ទក់ ចុងអង្ករ/ពោតក្រហម) និងអនុវត្តការប្រើប្រាស់ចាក់វ៉ាក់សាំងការពារលើសត្វមាន់។
* ផ្តល់ពូជមាន់ សម្ភារ:សម្រាប់ចិញ្ចឹមដល់សមាជិកបណ្តុំចំនួន៤៥គ្រួសារ ទទួលបានដូចជាៈ
- កូនមាន់អាយុ ៣សប្តាហ៍ ចំនួន ១០ក្បាល
- ចំណីកូនមាន់ ចំនួន ៥គ.ក្រ
- ធុងចំណី ចំនួន ១
- ធុងទឹក ចំនួន ១
* គ្រួសារកសិករចិញ្ចឹមមាន់បង្ហាញ ចំនួន៥គ្រួសារ ទទួលបានដូចជាៈ
- ពូជមាន់ចំនួន ១៦ក្បាល (មេមាន់១៤ ក្បាល និងឈ្មោល ២ក្បាល)
- ចំណីមាន់ធំ ចំនួន ១បាវ (៣០គ.ក្រ)
- ធុងទឹក ចំនួន ១
- ធុងចំណី ចំនួន ១
- សំណាញ់ទ្រុង ចំនួន ៥គ.ក្រ
- វ៉ាក់សាំងការពារជំងឺ ៣មុខ(ញូវកាស អុត និងអាសន្នរោគ) ចំនួន ៣ដប
- ថ្នាំសំលាប់មេរោគ ចំនួន ១ដប (១លីត្រ)
កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោកអភិបាលរងស្រុកកែវសីមា លោកអនុប្រធានមន្ទីរកសិកម្ម លោក/លោកស្រីទីបឹក្សាបច្ចេកទេសកម្មវិធី Aspireថ្នាក់ខេត្ត លោកមេឃុំស្រែខ្ទុម មន្រ្តីសម្របសម្រួលស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំទាំង២ ដែលមានអ្នកចូលរួមសរុប ៥៤នាក់(ស្រ្តី ១៧នាក់) នៅសាលាបឋមសិក្សាអូរអាម ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។