មណ្ឌលគិរី, ថ្ងៃចន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកអនុប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយលោកអនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះញែក អាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ព្យាបាលសត្វ(សង្ស័យជំងឺអុតក្តាម) ចែកខិតបណ្ណផ្សព្វផ្សាយជំងឺអុតក្តាម និងវិធីសាស្រ្តព្យាបាល ផ្តល់ថ្នាំប្លូមេទីឡែន(Methylene blue) ដល់គ្រួសារសរុប ៥៣គ្រួសារ ដែលមានសត្វគោ ក្របីសរុប២៣៦ក្បាល (ក្របី៧៩ក្បាល) និងបានយកសំណាកពីសត្វគោឈឺបានចំនួន ០២ក្បាល ផ្ញើទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីស្វែងរកប្រភេទវីរុសអុតក្តាម នៅភូមិកោះម្យើលលើ និងភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។