ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទស្សនកិច្ចអំពីសក្តានុពលការដាំដុះដំណាំបន្លែរបស់កសិករក្នុងខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
481

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤  ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០ លោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ចុះទស្សនកិច្ចអំពីសក្តានុពលការដាំដុះដំណាំបន្លែរបស់កសិករដែលទទួលការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIRE នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងបានចែកពូជបន្លែមួយចំនួនដល់កសិករផងដែរ ។ យើងសង្កេតឃើញថាការដាំដុះរបស់កសិករមានការរីកចម្រើន ដោយសារការផ្លាស់ប្តូរទំលាប់នៃការដាំដុះ មកប្រើប្រាស់បច្ចេកទេសដាំដុះដែលមានការធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធសន្សំសំចៃទឹក និងការប្រើប្រាស់ពូជដែលមានគុណភាពជាដើម ។ល។ ម៉្យាងវិញទៀត ដោយមានការគាំទ្រនិងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធីអន្តរជាតិសម្រាប់អភិវឌ្ឍវិស័យកសិកម្ម(IFAD) បានផ្ដល់នូវផ្ទះសំលាញ់ ដល់កសិករមួយចំនួនដើម្បីធានានូវសុវត្ថិភាពចំណីអាហារ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIRE កសិករមានការសប្យាយចិត្តយ៉ាងខ្លាំងដោយពួកគាត់អាចធ្វើការដាំដុះដំណាំបានគ្រប់រដូវកាល  ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីរកសិកម្មជួយ សម្របសម្រួលរៀបចំផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងអ្នកផលិតនិងឈ្មួញ  និងផ្តល់បច្ចេកវិទ្យាកសិកម្មទំនើបដូចជាការដាំបន្លែនៅក្នុងផ្ទះសំណាញ់ប្រើប្រព័ន្ធដំណក់និងសាចប្រើប្រាស់ថ្នាំនិងជីកសិកម្មត្រឹមត្រូវតាមបច្ចេកទេស និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយផ្តល់ទិន្នផលខ្ពស់ មានសុវត្ថិភាព ។

ចំនួនអ្នកចូលទស្សនា
Flag Counter