ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលការដាំដុះបន្លែរបស់កសិករក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ០៦ សីហា ២០២០
224

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤/០៨/២០២០ ឯកឧត្តម ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានការអមដំណើពីលោកប្រធាន លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត ចុះពិនិត្យមើលការដាំដុះបន្លែរបស់កសិករ កែវ ប៊ុនសេង កសិករភិន ផន និងកសិករ ឡង់ នី ដែលស្តិតនៅក្នុងសែនមនោរម្យ ដែលជាកសិករទទួលការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIRE ហើយកន្លងមកមន្ទីរបានចែកពូជបន្លែ ផ្លាសស្ទិចគ្របរង និងប្រព័ន្ធស្រោចស្រពមួយចំនួនដល់កសិករផងដែរ ។ យើងសង្កេតឃើញថាការដាំដុះរបស់កសិករមានការរីកចម្រើន ដោយសារការផ្លាស់ប្តូរទំលាប់នៃការដាំដុះ មកប្រើប្រាស់បច្ចេកទេសដាំដុះដែលមានការធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធសន្សំសំចៃទឹក ដាំដុះក្នុងផ្ទះសំណាញ់ ប្រើប្រាស់ផ្លាសស្ទិចគ្រប់រង  និងការប្រើប្រាស់ពូជដែលមានគុណភាព ជាដើម ។ល។ ម៉្យាងវិញទៀត ដោយមានការគាំទ្រនិងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធីអន្តរជាតិសម្រាប់អភិវឌ្ឍវិស័យកសិកម្ម(IFAD)តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់នូវផ្ទះសំណាញ់ ដល់កសិករមួយចំនួនដើម្បីធានានូវសុវត្ថិភាពចំណីអាហារ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIRE កសិករមានការសប្យាយចិត្តយ៉ាងខ្លាំងដោយពួកគាត់អាចធ្វើការដាំដុះដំណាំបានគ្រប់រដូវកាល ដោយមានទីផ្សារល្អ និងតម្លៃសមរម្យ  ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរកសិកម្មជួយ សម្របសម្រួលរៀបចំតូបផ្សារសម្រាប់លក់ដូរបន្លែសុវត្តិភាពនៅចុងសប្តាហ៍ ដែលបានមកពីការដាំដុះរបស់កសិករជាសមាជិកបណ្តុំ និងសមាជិកសហគមន៍កសិកម្ម ហើយរៀបចំផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងអ្នកផលិតនិងឈ្មួញ  សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter