មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមាន់នៃបណ្តុំអាជីវកម្មមាន់ឃុំស្រែសង្គម និងកសិករចិញ្ចឹមទា នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ០៦ សីហា ២០២០
396

មណ្ឌលគិរី ៖ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០ លោកប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយមន្រ្តីសម្របសម្រួលឃុំស្រែសង្គម(CEW) ស្រុកកោះញែក បានចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមាន់នៃបណ្តុំអាជីវកម្មមាន់ឃុំស្រែសង្គម របស់កសិករចិញ្ចឹមបង្ហាញចំនួន០៥គ្រួសារ ដែលមាន ១.កសិករ ផេន ទិន នៅភូមិសិរីរដ្ឋ ២.កសិករ កុយ ចន្ធី ៣.កសិករ ប៉ាង ស៊ីវែង ៤.កសិករ អៀង សំអឿន និង ៥.កសិករ ជឹម ខុម ជាកសិករដែលទទួលបានពូជមាន់ ចំណី សម្ភារៈ បរិក្ខា និងវ៉ាក់សាំងការពារជំងឺ ដល់សមាជិកបណ្តុំអាជីវកម្មមាន់ឃុំស្រែសង្គម កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) ។ កសិករទាំង ៥គ្រួសារ បានចិញ្ចឹមមាន់បានលូតលាស់បានល្អប្រសើរ តែមានបញ្ហាមួយចំនួនដូចជា ១.ការថែរទាំកូនមាន់  ២.ការប្រើប្រាស់វ៉ាក់សាំងការពារ ជំងឺមាន់  បន្ទាប់មកក្រុមការងារបាន ផ្តល់បច្ចេកទេសថែរទាំកូនមាន់ និងការប្រើប្រាស់វ៉ាក់សាំងការពារជំងឺមាន់(ញូវកាស អុត និងអាសន្នរោគ) អោយបានសមស្រប និងបានចុះពិនិត្យការចិញ្ចឹមទាយកស៊ុតរបស់កសិករឈ្មោះ ចាន់ សម្បត្តិ ដែលចិញ្ចឹមទាសរុប ៣៥០០ក្បាល មានពីរពូជ(ពូជគរគី និងពូជសកវែង) ដែលមានលទ្ធភាពផលិតស៊ុតបាន ១៥០០ស៊ុតក្នុង១ថ្ងៃ ដែលមានតម្លៃ ១គ្រាប់ = ៤៧០ រៀល សម្រាប់ផ្គត់ផ្គង់ទីផ្សារស្រុកកោះញែក និងខេត្តមណ្ឌលគិរី និងបានផ្តល់ថ្នាំសំលាប់មេរោគ TH4 និងណែនាំអំពីរបៀបនៃការប្រើប្រាស់ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter