លោកអនុប្រធានមន្ទីរ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមាន់នៃបណ្តុំអាជីវកម្មមាន់ឃុំស្រែខ្ទុម
ចេញ​ផ្សាយ ១១ សីហា ២០២០
420

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ០៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា  ឆ្នាំ២០២០ លោកអនុប្រធានមន្ទីរ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយមន្រ្តីសម្របសម្រួលឃុំស្រែខ្ទុម(CEW) ស្រុកកែវសីមា បានចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមាន់នៃបណ្តុំអាជីវកម្មមាន់ឃុំស្រែខ្ទុម របស់កសិករចិញ្ចឹមបង្ហាញចំនួន ០៥គ្រួសារ ដែលមាន ១.កសិករ សេង ស៊ីណាត ២.កសិករ ស៊ឹង ប៊ុនធឿន ៣.កសិករ ក្រឹម វ៉ា ៤.កសិករ ច្រឹក រិទ្ធ និង ៥.កសិករ ជា សម្បត្តិ ជាកសិករដែលទទួលបានពូជមាន់ ចំណី សម្ភារៈ បរិក្ខា និងវ៉ាក់សាំងការពារជំងឺ ជាសមាជិកបណ្តុំអាជីវកម្មមាន់ឃុំស្រែខ្ទុម កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) ។ កសិករទាំង៥គ្រួសារ បានចិញ្ចឹមមាន់បានលូតលាស់បានល្អប្រសើរ តែមានបញ្ហាមួយចំនួនដូចជា ១.ការថែរទាំកូនមាន់នៅរដូវភ្លៀង ២.ការប្រើប្រាស់វ៉ាក់សាំងការពារជំងឺមាន់ ៣.របៀបប្រើប្រាស់ថ្នាំសម្លាប់មេរោគ បន្ទាប់មកក្រុមការងារបាន ផ្តល់បច្ចេកទេសថែរទាំកូនមាន់ដោយផ្តល់កំដៅឱ្យបានគ្រប់គ្រាន់ និងការប្រើប្រាស់វ៉ាក់សាំងការពារជំងឺមាន់(ញូវកាស អុត និងអាសន្នរោគ) អោយបានសមស្រប និងការប្រើប្រាស់ថ្នាំសំលាប់មេរោគ( Bromosept 10%) តាមកន្លែងចិញ្ចឹមឱ្យបានមួយខែម្តង ។

ចំនួនអ្នកចូលទស្សនា
Flag Counter