លោកអនុប្រធានមន្ទីរ និងខណ្ឌរដ្ឋបាលជលផលបានចុះត្រួតពិនិត្យ និងផ្តល់បច្ចេកទេសចិញ្ចឹមត្រីបន្ថែមនៃបណ្តុំអាជីវកម្មចិញ្ចឹមត្រីឃុំ ស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា
ចេញ​ផ្សាយ ១១ សីហា ២០២០
628

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ០៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា  ឆ្នាំ២០២០ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរ សហការជាមួយបុគ្កលិកអង្កការ CRDT ស្រុកកែវសីមា បានចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមត្រីបន្ថែមនៃបណ្តុំអាជីវកម្មចិញ្ចឹមត្រីឃុំ
ស្រែខ្ទុម និងឃុំស្រែព្រះរបស់កសិករចិញ្ចឹមបង្ហាញត្រីអណ្តែងក្រាលតង់ប្លាស្ទិចចំនួន ០៩គ្រួសារ  សមាជិកបណ្តុំចំនួន ០២គ្រួសារ ចិញ្ចឹមក្នុងស្រះ ០១គ្រួសារ និងពិនិត្យទីតាំងកសិដ្ឋានផលិតកូនត្រីចំនួន ០១កន្លែង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) ។ កសិករទាំង ១១គ្រួសារ ចិញ្ចឹមត្រីលូតលាស់ល្អ ដោយឡែក ០១គ្រួសារ លូតលាស់យឺត ។ មន្ទីរបានណែនាំបន្ថែមដល់កសិករ៖ ត្រូវប្តូរទឹកក្នុងរយៈពេល ៧ថ្ងៃម្តង ដាក់ចំណីឱ្យបានទៀងទាត់ និងមានគុណភាពល្អ កាត់បន្ថយការដាក់ចំណីក្រោយពេលភ្លៀងធ្លាក់ ប្រើប្រាស់កំបោរដើម្បីកែរប្រែគុណភាពទឹក...។

ចំនួនអ្នកចូលទស្សនា
Flag Counter