ការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម ចុះពិនិត្យតាមដានស្ថានភាពបណ្ដុំអាជីវកម្មដំឡូងមី និងការធ្វើបង្ហាញ របស់កសិករនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា
ចេញ​ផ្សាយ ១៣ សីហា ២០២០
503

មណ្ឌលគិរី ៖ ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោកប្រធានការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយលោកប្រធានសម្របសម្រួល ការិយាល័យកសិកម្មស្រុកកែវសីមា លោកមេភូមិ និងអនុប្រធានបណ្តុំអាជីវកម្មដំឡូងមី ចុះពិនិត្យតាមដានស្ថានភាពបណ្ដុំអាជីវកម្មដំឡូងមី និងការធ្វើបង្ហាញចំនួន ០២គ្រួសារ ស្មើនឹង ០២ភូមិ គឺភូមិឡាប៉ាខេ និងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ដែលទទួលបានលទ្ធផលដូចខាងក្រោម÷
-កសិករធ្វើបង្ហាញឧស្សាហ៍ព្យាយាមនិងការយកចិត្តទុកដាក់ខ្ពស់។
-អត្រានៃដំណុះនិងដងដើមមានសភាពល្អប្រសើរ៩០ភាគរយ។
-កន្លែងពិសោធនៅជិតផ្លូវងាយស្រួលក្នុងការចេញចូលនិងថែរទាំ ។
-ពូជដែលពិសោធជាពូជពេញនិយមនិងមានទិន្នផលខ្ពស់(ម៉ាឡេត្រួយស្វាយ)។
-ជាកន្លែងដែលមានទីតាំងល្អនិងមិនលិចទឹកនៅរដូវវស្សារ ។
-គាត់មានភាពជឿជាក់លើទិន្នផលដំណាំរបស់គាត់។
*បញ្ហាប្រឈម
-ចំការដែលនៅជិតកន្លែងពិសោធ មានរោគសញ្ញាជំងឺមូសាអ៉ិក។
-រុយសជាភ្នាក់ងារចម្លងជងឺម៉ូសាអ៉ិក ។
-ចំការកសិករធ្លាប់កើតជំងឺមូសាអ៉ិកនៅឆ្នាំមុនឬដូវកាលមុនរួចមកហើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter