ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះពិនិត្យតាមដានស្ថានភាពក្រោយពេលជួបគ្រោះរាំងស្ងួតលើដំណាំស្រូវរបស់កសិករ នៅទូទាំងឃុំមេម៉ង និងឃុំចុងផ្លាស់
ចេញ​ផ្សាយ ១៣ សីហា ២០២០
376

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍  ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកអនុប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយអជ្ញាធរភូមិ ឃុំម៉េម៉ង និងឃុំចុងផ្លាស់ បានសហការជាមួយអជ្ញាធរភូមិ ឃុំម៉េម៉ង និងឃុំចុងផ្លាស់ បានចុះពិនិត្យតាមដានស្ថានភាពក្រោយពេលជួបគ្រោះរាំងស្ងួតលើដំណាំស្រូវ នៅទូទាំងឃុំមេម៉ង និងឃុំចុងផ្លាស់ ដែលទទួលបានលទ្ធផលដូចជា ពេលនេះប្រជាកសិករមានទឹកសម្រាប់ដកស្ទូងវិញហើយ ដែលមានភ្លៀងធ្លាក់ចាប់ពីថ្ងៃ០១ ខែសីហា ឆ្នាំ២០២០ ហើយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើអោយកសិករប្រកបការងារបង្កបង្កើនផលកាន់តែប្រសើរជាងមុន ក្នុងនោះ៖
- ឃុំចុងផ្លាស់ មានផ្ទៃដីស្រូវស្រែ សរុបចំនួន ៣៣០៦ ហិកតា អនុវត្តបាន ២៩៩៧ ហិកតា
- ឃុំមេម៉ង់ មានផ្ទៃដីស្រែសរុបចំនួន ៥៤០ ហិកតា អនុវត្តបាន ៤១២ ហិកតា ។
ប៉ុន្តែក្នុងនោះក៏មានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារដីដែលនៅតំបន់ទីទួលខ្ពស់ ប្រហែលជា ៨ ហិកតា មិនមានទឹកគ្រប់គ្រាន់ ប៉ុន្តែមានសំណើមអាចស្ទូងបាន ក្នុងនោះ ឃុំមេម៉ង់ ៣ហិកតា និងឃុំចុងផ្លាស់ ៥ ហិកតា ។

ចំនួនអ្នកចូលទស្សនា
Flag Counter