ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះត្រួតពិនិត្យតាមដានស្ថានភាពបណ្ដុំអាជីវកម្មក្រូចវល្លិ៍ និងការធ្វើបង្ហាញ នៃកម្មវិធី ASPIRE របស់កសិករ ក្នុងឃុំដាក់ដាំ ស្រុកអូររាំង
ចេញ​ផ្សាយ ១៦ សីហា ២០២០
344

មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោកប្រធានការិយាល័យក្សេតសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរ សហការជាមួយលោកប្រធានសម្របសម្រួល ការិយាល័យកសិកម្មស្រុកអូរាំង និងភ្នាក់ងារផ្សព្វផ្សាយឃុំដាក់ដាំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចុះពិនិត្យតាមដានស្ថានភាពបណ្ដុំអាជីវកម្មក្រូចវល្លិ៍និងការធ្វើបង្ហាញចំនួន ០៤គ្រួសារស្មើនឹង ០៣ភូមិ នៃ ឃុំដាក់ដាំ ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖
-ពិភាក្សាផែនការសម្រាប់ខែក្រោយ
-ចុះពិនិត្យតាមចំការបង្ហាញ និងផ្តល់បច្ចេកទេសថែរទាំគ្រប់គ្រង
-ជំរុញការៀបចំផែនការផលិតកម្មរបស់សមាជិកបណ្តុំ
*បញ្ហាប្រឈមរបស់កសិករ
-រោគសញ្ញាខ្វះសារធាតុចិញ្ចឹម
-ដង្កូវស៊ីរូងដើម
-ជំងឺរលួុយឬស
 

ចំនួនអ្នកចូលទស្សនា
Flag Counter