ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយ និងចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាកសិករ នៅស្រុកកោះញែក
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
272

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា  ឆ្នាំ២០២០  លោកអនុប្រធានការិយាល័យ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយលោក ស ពៅ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានរដ្ឋបាលស្រុកកោះញែក អាជ្ញាធរ ភ្នាក់ងារសុខភាពសត្វភូមិ និងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife Intenational) បានចុះយុទ្ធនាការផ្សព្វផ្សាយពីសារៈសំខាន់នៃការចាក់វ៉ាក់សាំង និងចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោ ក្របី ជូនប្រជាកសិករ បានសត្វសរុប:១០៧ក្បាល នៅភូមិណងប៊ួ(ស្រែជ្រៃ) ឃុំណង់ឃីលិក ស្រុកកោះញែក ។

ចំនួនអ្នកចូលទស្សនា
Flag Counter