ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម ចុះពិនិត្យតាមដានបណ្ដុំអាជីវកម្មដំណាំដំឡូងមី និងការធ្វើបង្ហាញរបស់កសិករ នៅស្រុកកែវសីមា
ចេញ​ផ្សាយ ១០ កញ្ញា ២០២០
279

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២០ ៖ លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មសហការជាមួយប្រធានសម្របសម្រួលការិយាល័យកសិកម្មស្រុកកែវសីមា កម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះពិនិត្យតាមដានបណ្ដុំអាជីវកម្មដំណាំដំឡូងមី និងការធ្វើបង្ហាញ របស់កសិករជិន ភ្លុក នៅភូមិត្រពាំងផ្អេ និងកសិករ បៀន ពៅ នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលទទួលបានលទ្ធផលដូចខាងក្រោម÷
-កំណត់ដោយចងសម្គាល់គុម្ពដំឡូងមីដែលមានជំងឺមូសាអ៊ិក
-ការកើតឡើងនៃជំងឺមូសាអ៊ិកនៅក្នុងចម្ការពិសោធន៍ដំណាំដំឡូងមីសល់ប្រហែល 10% តែប៉ុណ្ណោះ
-ក្រោយពីបានប្រើប្រាស់ជីសរីរាង្គ និងថ្នាំគ្រប់គ្រងរុយសនៅក្នុងចម្ការពិសោធន៍ដំណាំដំឡូងមីការរាតត្បាតនៃជំងឺម៉ូសាអ៉ិកហាក់ដូចពុំមានការរីករាលដាលនោះទេ ។ បន្ទាប់ពីនេះក្រុមការងារចុះតាមដាន និងវាយតម្លៃជាបន្តទៅទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter