មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានដឹកនាំសង្កាត់ និងមន្រ្តីកិច្ចសន្យា ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដោយសហការជាមួយគណៈកម្មការសហគមន៍ ចុះល្បាតតាមតំបន់ស្រះជម្រកត្រីសហគមន៍ទំនប់ភ្នំក្រោល ទំនប់អូរយេះ ទំនប់អូរប្រង់ ទំនប់អូរណំ ក្នុងនោះនៅ ទំនប់អូរយេះ ជាលទ្ធផលសម្រេចបាន ០១ករណី៖
- រុះរើលូស្បៃមុង ១១មាត់
- របាំងស្បៃមុងប្រវែង ៩០មែ៉ត្រ
- ចម្រឹង ៤១ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន ១២គ.ក្រ
និងបានបន្តចុះផ្តល់ការណែនាំបច្ចេកទេសបន្ថែមលើការចិញ្ចឹមត្រី និងកង្កែប ចំនួន ០៥ គ្រួសារ នៅស្រុកកោះញែក ។