មណ្ឌលគិរី ៖ ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធី ចែកកូនប័រសរុបចំនួន ៤០០ដើម ស្មើនិងចំនួន១០០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានចំនួន ០៤ដើម នៅឃុំដាក់ដាំ ស្រុកអូររាំង ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត នៅសាលាឃុំដាក់ដាំ ស្រុកអូររាំង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអភិបាលស្រុកអូររាំង លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនផងដែរ ពិធីនេះបានធ្វើឡើងនៅបរិវេណសាលាឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រោយចប់កម្មវិធីឯកឧត្តម រួមជាមួយសហការី ក៏បានចុះត្រួតពិនិត្យពីការដាំដុះដំណាំក្រូចវល្លិ៍របស់កសិករនៅក្នុងតំបន់នោះផងដែរ ។