មណ្ឌលគិរី ៖ ថ្ងៃសុក្រ ០៨កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជ្រូក ដល់សមាជិកបណ្តុំអាជីវកម្មជ្រូកឃុំស្រែព្រះ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) និងបានជ្រើសរើសកសិករចិញ្ចឹមមេជ្រូកបង្ហាញចំនួន ០៥គ្រួសារ ដែលទទួលបានដូចជា៖
* មេជ្រូកពូជ ចំនួន ០២ក្បាល
* ចំណីជ្រូកសម្រេច ចំនួន ២០គីឡូក្រាម
* វ៉ាក់សាំងការពារជំងឺចំនួន៥មុខ(ប៉េស្ត កញ្រ្ជិល សាទឹក រលាកផ្លូវដង្ហើម រលាកសួត)
* ថ្នាំសំលាប់មេរោគ ចំនួន ០១ដប (០១លីត្រ)
ដោយមានការចូលរួមពីលោក យិន សុខឡេង អភិបាលរងស្រុកកែវសីមា លោក លោកស្រីទីប្រឹក្សាកម្មវិធីASPIRE ថ្នាក់ខេត្ត លោកមេឃុំស្រែព្រះ មន្រ្តីសម្របសម្រួលស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលមានអ្នកចូលរួមសរុប ៤៥នាក់(ស្រ្តី ២១នាក់) ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅសាលាបឋមសិក្សាកែវសីមា ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា។