ការិយាល័យផលិតកម្ម និងបសុព្យាបាល រៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជ្រូកដល់កសិករ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញែក
ចេញ​ផ្សាយ ៣០ កញ្ញា ២០២០
253

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា  ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី  បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជ្រូក ដល់សមាជិកបណ្តុំអាជីវកម្មជ្រូកឃុំស្រែសង្គម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ(ASPIRE) និងបានជ្រើសរើសកសិករចិញ្ចឹមមេជ្រូកបង្ហាញចំនួន ០៥គ្រួសារ ដែលទទួលបានដូចជា៖
+  មេជ្រូកពូជ ចំនួន ០២ក្បាល
+  ចំណីជ្រូកសម្រេច ចំនួន ២០គីឡូក្រាម
+  វ៉ាក់សាំងការពារជំងឺចំនួន ០៥មុខ(ប៉េស្ត កញ្រ្ជិល សាទឹក រលាកផ្លូវដង្ហើម រលាកសួត)
+  ថ្នាំសំលាប់មេរោគ ចំនួន ០១ដប (០១លីត្រ)
ដែលមានការចូលរួមពីលោកស្រី ខឿន ណារឿន មេឃុំស្រែសង្គម តំណាងឱ្យលោកអភិបាលស្រុកកោះញែក លោក លោកស្រីទីប្រឹក្សាកម្មវិធី ASPIREថ្នាក់ខេត្ត លោកអនុប្រធានសម្របសម្រួលស្រុក  ភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលមានអ្នកចូលរួមសរុប ៤៦នាក់ (ស្រ្តី ៣៦នាក់)  នៅសាលាឃុំស្រែសង្គម ភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ។

ចំនួនអ្នកចូលទស្សនា
Flag Counter