ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យតាមដានការចិញ្ចឹមជ្រូក និងមាន់របស់កសិករនៅក្នុងស្រុកកោះញែក
ចេញ​ផ្សាយ ០៦ តុលា ២០២០
326

មណ្ឌលគិរី ៖ ថ្ងៃអង្គារ ០៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា  ឆ្នាំ២០២០ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយមន្រ្តីសម្របសម្រួលឃុំស្រែសង្គម(CEW) ស្រុកកោះញែក បានចុះតាមដាន និងផ្តល់បច្ចេកទេសចិញ្ចឹមមេជ្រូកបង្ហាញ នៃបណ្តុំអាជីវកម្មជ្រូក របស់កសិករចំនួន ០៥គ្រួសារ ដែលមាន ១.កសិករ សែត ស្រីម៉ៅ (ភូមិចំរើន) ២.កសិករ អឿន ស្រីមុំ (ភូមិសិរីមានរិទ្ធ) ៣.កសិករ សារឿន ពៅ(ភូមិសិរីមានរិទ្ធ) ៤.កសិករ ណេត ស៊ិមឿន (ភូមិសិរីមានរិទ្ធ)និង ៥.កសិករ ស៊ុន គឹមហុង(ភូមិមានជ័យ) ជាកសិករដែលទទួលបានពូជជ្រូក ចំណី សម្ភារៈបរិក្ខា និងវ៉ាក់សាំងការពារជំងឺ ០៥មុខ ជាសមាជិកបណ្តុំអាជីវកម្មជ្រូកឃុំស្រែសង្គម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) កសិករទាំង ០៥គ្រួសារ បានចិញ្ចឹមជ្រូកបានលូតលាស់បានល្អប្រសើរ និងបានអនុវត្តបង្ហាញការប្រើប្រាស់វ៉ាក់សាំងការពារជំងឺជ្រូក(ប៉េស្ត កញ្រ្ជិល សាទឹក រលាកផ្លូវដង្ហើម និងរលាកសួត) និងការកត់ត្រាទៅលើការចំណាយផ្សេងៗ និងបានចុះការពិនិត្យការចិញ្ចឹមមាន់បង្ហាញរបស់កសិករ កុយ ចន្ធី ភូមិមានជ័យ ដែលកូនមាន់មានបញ្ហារាគឈាម សំកុក  អត់ស៊ីចំណី និងងាប់ បន្ទាប់មកក្រុមការងារបានឱ្យកសិករធ្វើវ៉ាក់សាំងការពារជំងឺគូមបូរូ Gumboro លើកូនមាន់អាយុ១០-១៤ថ្ងៃ និងថ្នាំព្យាបាលប្រើ TTS និង Bio.Anal-C លាយទឹកឱ្យកូនមានផឹករយៈពេល៣-៥ថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter