ខណ្ឌរដ្ឋបាលជលផលមណ្ឌលគិរី​ ចុះត្រួតពិនិត្យការចិញ្ចឹមត្រីរបស់កសិករនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ០៩ តុលា ២០២០
695

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយសង្កាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រែហ៊ុយ ស្រែសង្គម អរបួនលើ ស្រុកកោះញែក បានចុះត្រួតពិនិត្យតាមដានអំពីវឌ្ឍនភាពនៃបណ្តុំអាជីវកម្មចិញ្ចឹមត្រីរបស់កសិករក្នុងឃុំគោលដៅទាំងបីបានចំនួន ២៥គ្រួសារ ក្នុងនោះកសិករចំនួន ២២គ្រួសារ បន្ទាប់ពីទទួលបានកូនត្រីប្រា ឆ្ពិន យកទៅចិញ្ចឹមរយៈពេលជិត២ខែពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី ជាលទ្ធផលឃើញថាត្រីមានទំងន់ជាមធ្យមពី ១ខាំ ទៅ១,៥ខាំក្នុងមួយក្បាលត្រីលូតលាស់ល្អ។ ចំណែកកសិករចំនូន ០៣គ្រួសារ ឃើញថាត្រីលូតលាស់យឺត និងបន្តចុះពិនិត្យទីតាំងកសិដ្ឋានផលិតកូនត្រីពូជចំនួន ០១ កន្លែងដែលគាំទ្រដោយកម្មវិធី(ASPIRE)នៅភូមិអូរយេះ ឃុំស្រែសង្គម ។
ណែនាំបន្ថែមដល់កសិករ៖ ត្រូវ ដាក់ចំណីឱ្យបានទៀងទាត់ និងមានគុណភាពល្អ កាត់បន្ថយការដាក់ចំណីក្រោយពេលភ្លៀងធ្លាក់ ប្រើប្រាស់កំបោរ និងជីដើម្បីកែរប្រែគុណភាពទឹក មិនត្រូវឱ្យរុក្ខជាតិទឹកដុះលើសលប់ក្នុងផ្ទៃស្រះ មិនត្រូវយកកូនត្រីដែលបានពីស្រែមកព្រលែងចូលក្នុងស្រះ។

ចំនួនអ្នកចូលទស្សនា
Flag Counter