សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាដល់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម និង អ្នកពាក់ព័ន្ធ
ចេញ​ផ្សាយ ០៩ តុលា ២០២០
365

មណ្ឌលគិរី: នាព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដល់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម និង អ្នកពាក់ព័ន្ធ ក្រោមវត្តមាន លោក  ឃី  កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ មរុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក បណ្ឌិត ស៊ន សាន អគ្គនាយករងនៃនាយកដ្ឋានសុខភាព និង ផលិតកម្មសត្វ និង លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងសហគមន៍កសិកម្ម។ សិក្ខាសាលានេះមានគោលបំណងដើម្បី ៖
(១)ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ
(២) ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធ
(៣) កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីរៀបសំណើធ្វើពិពិធកម្មកសិកម្ម និងផែនការអាជីវកម្ម ដែលនឹងទទួលបានហិរញ្ញប្បទានពីគម្រោង និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន
(៤)ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ និងអាហារូបត្ថម្ភ។
*សិក្ខាសាលានេះមានការអញ្ជើញចូលរួមមកពីតំណាង៖
-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ក្រសួងធនធានទឹកនិងឧតុនិយម
-ក្រសួងអភិវឌ្ឍន៍ជនបទ
-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្តមណ្ឌលគិរី
-មន្ទីរធនធានទឹកនិងឧតុនិយមខេត្ដមណ្ឌលគិរី
-មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដមណ្ឌលគិរី
-សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម អាជ្ញាធរមូលដ្ឋាន
-តំណាងក្រុមហ៊ុនអ្នកផ្តល់សេវាបច្ចេកទេសSBK
-និងសហការីអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៧៩នាក់ ក្នុងនោះស្រីសរុបចំនួន ១៥នាក់ (ជនជាតិដើមភាគតិចសរុបចំនួន០៤នាក់) ។

ចំនួនអ្នកចូលទស្សនា
Flag Counter